អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរអង្គភាពជំនាញ ចុះពិនិត្យការស្តារប្រឡាយ បញ្ចៀសជំនន់ទឹកភ្លៀងជាង២ពាន់ម៉ែត្រ នៅក្រុងតាខ្មៅ - គេហទំព័រ សុម៉ាលី អេកអឹមអិន ធីវី
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរអង្គភាពជំនាញ ចុះពិនិត្យការស្តារប្រឡាយ បញ្ចៀសជំនន់ទឹកភ្លៀងជាង២ពាន់ម៉ែត្រ នៅក្រុងតាខ្មៅ

 អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរអង្គភាពជំនាញ ចុះពិនិត្យការស្តារប្រឡាយ បញ្ចៀសជំនន់ទឹកភ្លៀងជាង២ពាន់ម៉ែត្រ នៅក្រុងតាខ្មៅ

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសចុះពិនិត្យនេះដែរឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមកប្រឡាយរំដោះទឹកមានសភាពតូចចង្អៀត និងរាក់បណ្តាលឱ្យស្ទះទឹក ហើយការស្តារប្រឡាយនេះគឺដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ ព្រោះជារៀងរាល់ឆ្នាំតែងតែបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ម៉្យាងទៀតការស្រារប្រឡាយនេះក៏បានរួមចំណែកក្នុងការបញ្ចៀសនូវជំនន់ទឹកភ្លៀង និងជួយសំរួលផ្លូវទឹកនារដូវវស្សាផងដែរ។

សូមបញ្ជាក់ថា ការងារស្តារប្រឡាយនេះ មានប្រវែងសរុបជាង២២០០ម៉ែត្រ នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

No comments:

Post a Comment

Pages