លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងចែកថវិកាលើកទឹកចិត្តមួយចំនួន ដល់បុគ្គលិកអនាម័យបរិស្ថានក្រុងព្រៃវែ - គេហទំព័រ សុម៉ាលី អេកអឹមអិន ធីវី
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងចែកថវិកាលើកទឹកចិត្តមួយចំនួន ដល់បុគ្គលិកអនាម័យបរិស្ថានក្រុងព្រៃវែ

 


រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងចែកថវិកាលើកទឹកចិត្តមួយចំនួន ដល់បុគ្គលិកអនាម័យបរិស្ថានក្រុងព្រៃវែង នៅសាលាក្រុងព្រៃវែង ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានថ្លែងអំណរគុណ ចំពោះការខិតខំថែរក្សា សម្អាតបរិស្ថាននៅតាមដងផ្លូវ មន្ទីរអង្គភាព វត្តអារាម និងទីសាធារណៈ និងជាចំណែកមួយធ្វើឱ្យក្រុងព្រៃវែងមានសោភ័ណភាពស្អាត ស្រស់បំព្រង។

ពិសេសជាងនេះ លោកអភិបាលក្រុងព្រៃវែង សូមសំណូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំបោះចោលសំរាមផ្តេសផ្តាស វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងជួយគ្នាសម្អាត ថែរក្សាបរិស្ថាន នៅតាមគេហដ្ឋាន និងតាមទីសាធារណៈទាំងអស់គ្នា ដូចឃ្លាមួយលើកឡើងថា «ទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា»។

No comments:

Post a Comment

Pages